ព័ត៌មានអន្តរជាតិ

ករណីលិចទូក ល្បាតនៅឥណ្ឌូនេស៊ី ប៉ូលិស៣នាក់កំពុងបាត់ខ្លួន

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប៉ូលិស៣រូបកំពុងបាត់ខ្លួននៅឡើយ ខណៈដែលមានករណីលិចទូក ល្បាត១គ្រឿងចូលក្នុងដែនទឹក Pulau Tibi នៅស្រុក Tanah Tidung ខេត្ត Kalimantan ខាងជើង ប្រទេសឥណ្ឌូនេស៊ី ។

លោក Lotharia Latif អធិការ នគរបាលឥណ្ឌូនេស៊ី បានថ្លែងប្រាប់ដល់សារព័ត៌មាន Detiknews កាលពីថ្ងៃអាទិត្យថា ឧប្បត្តិហេតុបានកើតឡើង នៅក្នុងអំឡុងពេលអាកាសធាតុអាក្រក់ កាលពីល្ងាចថ្ងៃសៅរ៍ នៅគ្រាដែលប៉ូលិស៦រូប បានធ្វើការល្បាត នៅលើដែនទឹក Pulau Tibi ។

ទូកដែលលិចនោះមានឈ្មោះ Kepodang-5001 បានបាត់ការទាក់ទងគ្នា នៅវេលាលម៉ោង១១និង០០នាទីយប់ម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ ថាតើចាប់ផ្តើមលិចបាត់ និងនៅពាក់កណ្តាល អធ្រាតរហូតដល់ម៉ោង៦និង៣០នាទីព្រឹកថ្ងៃអាទិត្យ ។

លោក Latif បានថ្លែងថា ក្រោយមកប៉ូលិស បានធ្វើការទំនាក់ទំនងទៅមន្ត្រីជំនាញម្នាក់ នៅលើទូកនោះក្នុងចំណោមអ្នកទាំង៦នាក់ ដែលបានបញ្ជូនព័ត៌មានពីស្ថានភាពនេះ ។

ការរុករក និងក្រុមជួយសង្រ្គោះ កំពុងធ្វើការរុករកមន្ត្រីជំនាញទាំង៣នាក់ដែលកំពុងបាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top