ព័ត៌មានជាតិ

ប្រច័ណ្ឌប្រពន្ធ យកដំបងឫស្សី វាយប្រពន្ធរហូតដល់ស្លាប់ នៅស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង ៖ បុរសចិត្តភ្លើងម្នាក់ ផឹកស្រាស្រវឹង កើតភ្លើងប្រច័ណ្ឌ បានយកដំបងឫស្សីវាយប្រពន្ធ រហូតដល់ស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងចំណុច ភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់ជីវិត ដែលបង្កឡើងដោយជនសង្សយ័ ឈ្មោះ ប៉ា រ៉េត អាយុ៣៨ឆ្នាំ ត្រូវជា (ប្ដី) រស់នៅភូមិឃុំកើតហេតុខាងលើ បានយកដំបងឫស្សី ប្រវែង ០,៥០m វាយទៅលើឈ្មោះម៉ៅ ណេនអាយុ ៣១ឆ្នាំ (ប្រពន្ធ) ចំកញ្ចឹងកពីក្រោយ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីពេទ្យ ក្រោយពីធ្វើសកម្មភាពរួច ប្ដីចិត្តភ្លើងនេះបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា មូលហេតុ ដែលបណ្ដាលឱ្យបុរសជាប្ដី វាយប្រពន្ធរហូតស្លាប់បែបនេះ ដោយសារផឹកស្រាស្រវឹង កើតភ្លើងប្រច័ណ្ឌប្រពន្ធ ក៏យកដំបងឫស្សី វាយប្រពន្ធតែម្ដងទៅ។

បច្ចុប្បន្ន ជនសង្ស័យបានរត់គេចខ្លួនសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕

To Top