ព័ត៌មានជាតិ

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងផ្សាយផ្ទាល់ សន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាព របប ជលសាស្ត្រ ក្នុងអាងទន្លេមេគង្គ និង ទន្លេសាបនា ពេល បច្ចុប្បន្ន

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងផ្សាយផ្ទាល់  សន្និសីទ សារព័ត៌មាន ស្តី ពី ស្ថានភាព របប ជលសាស្ត្រ ក្នុង អាងទន្លេមេគង្គ និង ទន្លេសាប នា ពេល បច្ចុប្បន្ន ដែល នឹង ប្រព្រឹត្តទៅ នៅ ថ្ងៃអង្គារ ៧ ទី ១១ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៣០ នាទី ព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាល សេរីភាព ជាន់ផ្ទាល់ដី រៀបចំដោយអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។ 

បើតាមសេចក្តីប្រកាសរបស់អង្គភាព អ្នកនាំពាក្យ សន្និសីទ នេះ មាន គោលបំណង បង្ហាញ ជូន សាធារណជន ឱ្យ បាន យល់ ច្បាស់ ពី ស្ថានភាព ជលសាស្ត្រ ក្នុង អាង ទន្លេមេគង្គ និង ទន្លេសាប នា ពេល បច្ចុប្បន្ន ដែល មាន សភាព ប្រែប្រួល នៃ កម្ពស់ ទឹក បង្កឡើង ដោយ ការ ប្រែប្រួល អាកាសធាតុ (ភ្លៀង ធ្លាក់ តិច ) ដោយ រួមមាន ខ្លឹមសារ សំខាន់ៗ ដូចជា ៖ ចំណែក គ្រប់គ្រង នៃ របប ទឹក នៅ តាម បណ្តា ប្រទេស ទន្លេមេគង្គ ស្ថានភាព ជលសាស្ត្រ និង ការប្រែប្រួល (ការ ថយ ចុះ ) នៃ របប ទឹក ទន្លេមេគង្គ នៅ កម្ពុជា កិច្ច សហប្រតិបត្តិការ នានា ក្នុង តំបន់ មេគង្គ ដើម្បី ចូលរួម ដោះស្រាយបញ្ហា ប្រឈម។ 

វាគ្មិន ដែល នឹង អញ្ជើញ ចូលរួម គឺ ៖ តំណាង មកពី ក្រសួងធនធានទឹក និង ឧតុនិយម ។

To Top