ព័ត៌មានអន្តរជាតិ

និយាយមិនឈ្នះអ្នកកាសែត CBS News លោកត្រាំ ដើរចេញពី សន្និសីទកាសែតភ្លាម

បរទេស៖យោងតាមការចេញផ្សាយមួយ ដោយកាសែត CBS News នៅថ្ងៃនេះបានសរសេរថាលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានបញ្ចប់ទៅនូវសន្និសីទភ្លាមៗក្រោយពេលបានប្រកែកគ្នាបន្តិចអំពីច្បាប់ ស្តីពីសុខភាពរបស់យោធាចូលនិវត្តន៍។

នៅមុនហេតុការណ៍លោកត្រាំបានបន្តការលើកឡើង និងនិយាយដដែលថារដ្ឋាភិបាលរបស់លោកគឺជាអ្នកដែលបានអនុម័តច្បាប់មួយនេះ ដែលតាមពិតជាក់ស្តែងត្រូវបានធ្វើឡើងរួចរាល់តាំងតែពីឆ្នាំ២០១៤មកម្ល៉េះប៉ុន្តែនៅពេល ដែលអ្នកកាសែតម្នាក់របស់ CBS news បានស្រែកសួរទៅលោកប្រធានាធិបតីថា ហេតុអ្វីបានជាលោកនៅតែនិយាយថាច្បាប់នេះត្រូវបានតាក់តែងដោយ រដ្ឋាភិបាលរបស់លោកទៅវិញ។

លោកប្រធានាធិបតីបានព្យាយាម បញ្ចប់ការដេញដោល សួរពីអ្នកកាសែតរូបនេះហើយក៏បានត្រឹមនិយាយថាអរគុណ អ្នកទាំងអស់គ្នារួចក៏ដើរចេញទាំងពាក់កណ្តាលផ្លូវតែម្តងហើយក៏មានលឺសំណើចពីសំណាក់ អ្នកចូលរួមនៅក្នុងពិធីនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top