ភ្នំពេញ ៖ អាជ្ញាធរក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២០ថា ករណីបាក់ ធ្លាក់ដងស្ទួច ចំពីលើផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យស្រ្តីវីយចំណាស់៤នាក់ ស្លាប់ និង២នាក់ផ្សេងទៀត រងរបួសធ្ងន់ ខណៈអាជ្ញាធរនិងសមត្ថកិច្ច កំពុងអន្តរាគមន៍ ជួយសង្រ្គោះនិងបញ្ជួន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងពេលដែលស្រ្តីវ័យ ចំណាស់ទាំង៦នាក់ ខាងលើ កំពុងលេងបៀរខាងមុខផ្ទះ៕