ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងវិនិយោគ ជាង២០០ពាន់លានដុល្លារ ក្នុងប្រព័ន្ធការពារ មីស៊ីល និងនាវាមុជទឹក

បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការវិនិយោគប្រាក់ ជាង២៥០ពាន់លានដុល្លារ ក្នុងប្រព័ន្ធការពារមីស៊ីល និងនាវាមុជទឹកថ្មី ដើម្បីជួយទប់ស្កាត់ការ គម្រាមកំហែងយោធា របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។

យោងតាមកម្មវិធីការពារជាតិ មានរយៈពេល៥ឆ្នាំ របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ទីក្រុងសេអ៊ូល នឹងអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលមួយ ដែលស្រដៀងគ្នា នឹងប្រព័ន្ធការពារមីស៊ីល Iron Dome របស់ប្រទេសអ៊ីស្រាអែល នេះបើតាមការចុះផ្សាយ របស់កាសែតកូរ៉េខាងត្បូង យុនហាប់ និង Money Today នៅថ្ងៃចន្ទម្សិលមិញនេះ ។

គួរបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល របស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការពារតំបន់ទីប្រជុំជននានា របស់ទីក្រុងសេអ៊ូល ដែលរួមបញ្ចូលទាំងទីក្រុងផ្កាយរណប នៅខេត្ត Gyeonggi ទប់ទល់នឹងការបាញ់ កាំភ្លើងធំពីប្រទេសកូរ៉េខាងជើង ៕ប្រែសម្រួល៖ប៉ាង កុង

To Top