ព័ត៌មានអន្តរជាតិ

រញ្ជូយដីកម្រិត៥,៥រ៉ិចទ័រ វាយប្រហារ ភាគខាងជើង ហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា វិទ្យាស្ថានតាមដានគ្រោះ រញ្ជួយដី និងបន្ទុះភ្នំភ្លើង (Phivolcs)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៥រ៉ិចទ័រ បានកើតឡើងនៅខេត្ត Batanes ស្ថិតនៅភាគខាងជើង ប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ។

វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៦និង៣២នាទីព្រឹក ម៉ោងក្នុងស្រុក ។ គ្រោះរញ្ជួយដីមានជម្រៅ១៤គីឡូម៉ែត្រ ប្រមាណ៤៩គីឡូម៉ែត្រស្ថិតនៅភាគអាគ្នេយ៏ក្រុង Sabtang ។

វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីបានអង្រួនខ្លាំង ប៉ុន្តែប្រហែលជានឹងមិន បង្កការខូចខាតអ្វីនោះទេ ។

ហ្វីលីពីន ជាប្រទេសស្ថិតនៅក្នុងរង្វង់ នៃអគ្គីនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក តែងតែមានសកម្មភាព ប្រែប្រួលនៃការរញ្ជួយដីកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top