បរទេស៖កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញការបង្កើនថវិកា១,៤ពាន់លនាដុល្លារ សម្រាប់គម្រោងចំណាយលើការពារជាតិនាឆ្នាំក្រោយ ស្របពេលដែលប្រទេសចិនប្រកាសសេចក្តីលម្អិតសមយុទ្ធចម្បាំងដ៏ថ្មីបំផុតរបស់ខ្លួន នៅជិតកោះតៃវ៉ាន់។
ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា “ការបង្កើនក្នុងកញ្ចប់ថវិកាការពារជាតិ នឹងសម្របសម្រួលដល់ការអនុវត្តភារកិច្ចកសាងកម្លាំងយោធានិងការត្រៀមសម្រាប់សង្គ្រាមផ្សេងៗ និងធានាដល់សន្តិសុខជាតិ សន្តិភាពនិងស្ថិរភាពតំបន់”។
គួរបញ្ជាក់ថា យោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មានមួយ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់លោកស្រី ត្សៃ អ៊ីងវិន កំពុងតែស្នើថវិកា៤៥៣,៤ពាន់លានដុល្លារតៃវ៉ាន់ ក្នុងការចំណាយលើការពារជាតិ សម្រាប់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមក្នុងខែមករា ប្រៀបទៅនឹងកញ្ចប់ថវិកាឆ្នាំនេះ គឺកើនឡើងចំនួន១០,២ភាគរយ៕ប្រែសម្រួល៖ប៉ាង កុង