ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ ឲ្យអតីតអង្គការ សហគមន៍២ធ្នូ បញ្ឈប់សកម្មភាព ជាបន្ទាន់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជារដ្ឋបាល ខេត្តព្រះសីហនុ ណែនាំឲ្យអតីតអង្គការសហគមន៍២ធ្នូ ត្រូវបញ្ឈប់នូវរាល់សកម្មភាព របស់ខ្លួនជាកំហិត។

យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើការណែនាំ និងតម្រូវឲ្យ អតីតអ្នកដឹកនាំសាខា អតីតអង្គការសហគមន៍ ២ធ្នូ ត្រូវបញ្ឈប់នូវរាល់ សកម្មភាពរបស់ខ្លួនជាកំហិត ។ ក្នុងករណីអតីតអង្គការ នេះ នៅតែបន្តធ្វើសកម្មភាព ទៀត រដ្ឋបាលខេត្តត្រូវចាត់វិធានការ តាមច្បាប់ជាធរមាន។

ការស្នើនេះ ក្រោយពីក្រសួងមហាផ្ទៃ បានសម្រេច លុបឈ្មោះអង្គការនេះ ចេញពីបញ្ជីកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ប៉ុន្តែរហូតមកដល់ពេលនេះ អតីតអង្គការសហគមន៍២ធ្នូ នៅតែបន្តធ្វើសកម្មភាពបំពាន នឹងបញ្ញត្តិមាត្រា៣២ នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៕

ដោយ ៖ អេង ប៊ូឆេង

To Top