បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃម្សិលមិញត្រូវបានគេមើលឃើញថាមានវត្តមាន នៅក្នុងយុទ្ធនាការមួយរបស់លោកនៅឯស្រុកកំណើត ទីក្រុង Deleware ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍នេះ លោកត្រូវបានគេមើលឃើញថាដែរថាបាន បង្ហាញខ្លួនជាលើកដំបូងជាមួយនឹងដៃគូរបស់ខ្លួន គឺលោកស្រី Kamala Harris ដែលជាបេក្ខភាពអនុប្រធានាធិបតី របស់បក្សប្រជាធិបតេយ្យដូចគ្នានោះ។
មុនយុទ្ធនាការនេះប៉ុន្មានដែលវាត្រូវបានពន្យាពេល ដោយសារតែការដាច់ភ្លើងទីបំផុតអតីតប្រធានាធិបតិអាមេរិកលោក Biden និងលោកស្រីសមាជិកសភា Harris ត្រូវបានចូលរួមនៅក្នុងយុទ្ធនាការជាលើកដំបូង ទាំងដែលពាក់ម៉ាសមុខដូចគ្នាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី