បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានរឹបអូសនាវា ដែលជាប់ចោទពីបទដឹកប្រេងអ៊ីរ៉ង់ បំពានទៅនឹងទណ្ឌកម្ម ដែលរដ្ឋបាលលោក ត្រាំ បានដាក់ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Wall Street Journal ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានដាក់ពាក្យបណ្ដឹងកាលពីខែមុន ឲ្យរឹបអូសយកនាវាដឹកប្រេង ចំនួន៤គ្រឿង ដែលអ៊ីរ៉ង់កំពុងព្យាយាម បញ្ជូនទៅឲ្យប្រទេសវេណេស៊ុយអេឡា ហើយនេះ គឺជាការប៉ុនប៉ងដ៏ថ្មីបំផុត ធ្វើឡើងដោយរដ្ឋបាលរបស់លោក ត្រាំ ក្នុងការបង្កើនសម្ពាធ លើប្រទេសជាសត្រូវ នឹងអាមេរិកទាំងពីរ។
ពាក្យបណ្ដឹងនោះ គឺមានគោលបំណង បញ្ឈប់លំហចំណូលបាន ពីការលក់ប្រេងរបស់អ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្ម ជុំវិញកម្មវិធីនុយក្លេអ៊ែ មីស៊ីលផ្លោង និងឥទ្ធិពល នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ទីក្រុងតេអេរ៉ង់និយាយថា កម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន គឺមានគោលបំណងសន្តិភាព៕ ប្រែសម្រួល៖ប៉ាង កុង