ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចេញការព្រមាន អាមេរិកជាថ្មី ចំពោះសមយុទ្ធដែនអាកាស ជាមួយកូរ៉េខាងត្បូង

សេអ៊ូល៖ ស្ថាប័នកំពូល របស់កូរ៉េខាងជើង បានទាមទារកាលពីថ្ងៃពុធនេះថា សហរដ្ឋអាមេរិក ត្រូវលុបចោលការធ្វើ សមយុទ្ធយោធារួមគ្នា ជាមួយប្រទេសកូរ៉េខាងត្បូង ដោយព្រមានបើមិនដូច្នេះទេ ខ្លួននឹងប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំង ។

គណៈកម្មការកិច្ចការរដ្ឋ (SAC) ដែលដឹកនាំដោយមេដឹកនាំលោក គីម ជុងអ៊ុន ក៏បានលើកឡើងម្តងទៀតដែរថា ទីក្រុងព្យុងយ៉ាង នឹងស្វែងរកវិធីថ្មីមួយលើកលែង តែទីក្រុងវ៉ាស៊ីនតោន ផ្លាស់ប្តូរជំហររបស់ខ្លួន និងបង្កើតដំណោះស្រាយថ្មី នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ របស់ពួកគេនៅចុងឆ្នាំនេះ។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធរួមគ្នា ជាទៀងទាត់នៅខែមីនា និងសីហា ក្នុងឆ្នាំនេះ ប៉ុន្តែទំហំនៃសមយុទ្ធនេះ ត្រូវបានបង្រួមមកវិញ នៅក្នុងកិច្ចប្រឹងប្រែងជាក់ស្តែងមួយ ដែលមិនធ្វើឱ្យកូរ៉េខាងជើង ខឹង៕

ដោយ ឈូក បូរ៉ា

To Top