វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគាំទ្រកិច្ចព្រមព្រៀង ដែលបានស្នើឡើង “នៅក្នុងគំនិត” ដែលអាចត្រួសត្រាយផ្លូវ សម្រាប់កម្មវិធីចែករំលែកវីដេអូចិន TikTok ដើម្បីបន្តប្រតិបត្តិការ នៅសហរដ្ឋអាមេរិក ដោយផ្អែកលើហេតុផល ដែលបញ្ហាសន្តិសុខ និងទិន្នន័យត្រូវបានដោះស្រាយ។
ក្រសួងពាណិជ្ជកម្ម បានលើកឡើងពី“ ការវិវឌ្ឍន៍វិជ្ជមាននាពេលថ្មីៗនេះ” ក្រសួងពាណិជ្ជកម្ម បាននិយាយនៅថ្ងៃដដែលថា ខ្លួននឹងពន្យារពេល ការហាមឃាត់លើកម្មវិធីដ៏ពេញនិយម ពីហាងលក់កម្មវិធីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេសន្មត់ថា នឹងចាប់ផ្តើមនៅរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ រហូតដល់ថ្ងៃទី ២៧ ខែកញ្ញា។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ក្រោមកិច្ចព្រមព្រៀង ដែលបានស្នើឡើង ដែលពាក់ព័ន្ធនឹងម្ចាស់ក្រុមហ៊ុន ByteDance Ltd. , ក្រុមហ៊ុនសូហ្វវែរអាមេរិក Oracle Corp និងក្រុមហ៊ុនលក់រាយ Walmart Inc បានឲ្យដឹងថា សន្តិសុខនឹងមាន“ ១០០ ភាគរយ” ដោយបន្ថែមថា“ ខ្ញុំអាចនិយាយថា ខ្ញុំបានផ្តល់កិច្ចព្រមព្រៀង ពរជ័យរបស់ខ្ញុំ”៕ ដោយ៖ ឈូក បូរ៉ា