យូអិន៖ គណៈកម្មាធិការមួយ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តី សម្រេចចិត្តមួយ ដែលអំពាវនាវ ឱ្យមានការទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្ស សរុបនៅក្នុងប្រទេស កូរ៉េខាងជើង ។
គណៈកម្មាធិការទី៣ នៃអង្គការសហប្រជាជាតិ ដែលឃ្លាំមើលបញ្ហាមនុស្សធម៌ បានអនុម័តឯកសារនេះ ដោយការឯកភាពគ្នា ដោយគ្មានការបោះឆ្នោត សម្រាប់រយៈពេល ១៥ ឆ្នាំជាប់ៗគ្នា គេរំពឹងថា នឹងឆ្លងមហាសន្និបាត នៅខែក្រោយ។
គណៈកម្មាធិការ “ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សដែលមានលក្ខណៈជាប្រព័ន្ធ និងរីករាលដាល និងមានជាយូរមកហើយ និងជាបន្តបន្ទាប់នៅក្នុងប្រទេស និងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េរួមទាំងសិទ្ធិ ដែលអាចមានចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ”៕
ដោយ ឈូក បូរ៉ា