នយោបាយ

ក្រោយ តុលាការ បិទ បញ្ចប់ ការស៊េីបសួរ! លោក កឹម សុខា បន្តទាមទារឲ្យទម្លាក់ចោលបទ ចោទប្រកាន់

ភ្នំពេញ : បន្ទាប់ពីតុលាការ សម្រេចបិទបញ្ចប់ការស៊ើបសួរ លោកកឹម សុខា អតីត ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៥ វិច្ឆិកា នេះបានបន្តទាមទារ ឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ ទាំងស្រុង។

នេះបេីតាមការបញ្ជាក់ពី លោក មុត ចន្ថា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា និងលោកស្រី Helene Budliger Artieda ឯកអគ្គរាជទូតនៃប្រទេសស្វីស (Switzerland) ដែលមានស្ថានឯកអគ្គរដ្ឋទូត ស្ថិតនៅទីក្រុងបាងកក ទទួលបន្ទុក ព្រះរាជាណាចក្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោក គី ឫទ្ធី នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ បានសម្រេចបិទការស៊ើបសួរ សំណុំរឿងលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោយដំណើរការនីតិវិធីជាង២ឆ្នាំ ៕

To Top