ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ អាមេរិក៖ សំខាន់ណាស់ដែល កូរ៉េខាងត្បូងត្រូវចេញ ថ្លៃចំណាយបន្ថែម លើកងទ័ពអាមេរិក

បរទេស៖រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានបញ្ជាក់ចំពោះ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ ឲ្យចេញថ្លៃចំណាយបន្ថែម សម្រាប់ការដាក់ កងទ័ពសហរដ្ឋអាមេរិក ឲ្យឈរជើងប្រចាំនៅក្នុងប្រទេស និងឲ្យរក្សាកិច្ចព្រមព្រៀងចែករំលែក ការសម្ងាត់យោធា ជាមួយប្រទេសជប៉ុន។

ថ្លែងក្រោយជំនួបស្តីពី គោល នយោបាយការពារជាតិជាន់ខ្ពស់មួយ ជាមួយលោក Jeong Kyeong-dooរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Mark Esper ក៏បានមានប្រសាសន៍ ផងដែរថា ប្រទេសទាំងពីរ ត្រូវតែមានភាពបត់បែន ជាមួយសមយុទ្ធយោធារួមគ្នា គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានថ្លែងយ៉ាងដូច្នេះថា “វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងសម្រេចនូវកិច្ចព្រមព្រៀង ការពារជាតិ ជាមួយចែករំលែកបន្ទុកកើនឡើង ដែលធ្វើដោយសាធារណរដ្ឋកូរ៉េ នៅមុនពេលចុងឆ្នាំ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top