ព័ត៌មានអន្តរជាតិ

ចិន ព្រួយបារម្ភចំពោះចំណាត់ការ ប្រមុខការពារជាតិជប៉ុនថ្មី ដែលមានទំនោរទៅលើតៃវ៉ាន់

ប៉េកាំង៖ នៅពេលធ្វើសមយុទ្ធយោធាដ៏ធំមួយនៅជិតកោះតៃវ៉ាន់ ដើម្បីបង្ហាញកំហឹងរបស់ខ្លួនចំពោះកោះដែលបានគ្រប់គ្រងដោយខ្លួនឯង នៅជិតសហរដ្ឋអាមេរិក ប្រទេសចិន បានប្រយ័ត្នប្រយែងថា ប្រទេសជប៉ុនក៏អាចនឹងខិតទៅជិតនឹងអ្វីដែលចិនដីគោកចាត់ទុកថា ជាខេត្តដែលមានជម្លោះឡើងវិញ។

នៅក្នុងខែកញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនគឺលោក Yoshihide Suga បានជ្រើសរើសលោក Nobuo Kishi ដែលត្រូវបានគេស្គាល់ថា មានភាពស្និទ្ធស្នាលចំពោះតៃវ៉ាន់ ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ។ លោកក៏ជាប្អូនប្រុសរបស់អ្នកស្នងតំណែង Yoshihide Suga គឺលោកស៊ីនហ្សូអាបេ ដែលត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងមើលឃើញថា ជាអ្នកគាំទ្រសហរដ្ឋអាមេរិក និងអភិរក្សនិយម។

ការតែងតាំងលោក Nobuo Kishi បានកើតឡើងនៅពេលដែលប្រទេសចិន កំពុងព្យាយាមរក្សាចំណងទាក់ទងធម្មតាជាមួយប្រទេសជប៉ុន ខណៈភាពតានតឹងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក បាននិងកំពុងកើនឡើងជុំវិញបញ្ហាសន្តិសុខរួមទាំងក្រុងវ៉ាស៊ីនតោន បានផ្សព្វផ្សាយដល់កោះតៃវ៉ាន់៕

ដោយ ឈូក បូរ៉ា

To Top