បរទេស៖ កងទ័ពឥណ្ឌា បានព្រមានមន្រ្តី របស់ខ្លួនឱ្យនៅឆ្ងាយ ពីបណ្តាញសង្គម ហ្វេសប៊ុក និង WhatsApp ដោយការជជែកវែកញែក អំពីបណ្តាញសង្គម ដែលពេញនិយម មានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះថា គឺងាយរងគ្រោះពីការលួច និងជាប្រភពដ៏សំខាន់ សម្រាប់ការប្រមូលព័ត៌មានសម្ងាត់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការប្រឹក្សារបស់កងទ័ព បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ទាហាន ជាពិសេសអ្នកដែលកាន់ «តំណែងសំខាន់ៗ» ដើម្បីចៀសវាងនូវការប្រើ WhatsApp សម្រាប់ការទំនាក់ទំនងផ្លូវការ ណាមួយ និងពិចារណា ធ្វើឱ្យលុបគណនីហ្វេសប៊ុករបស់ពួកគេ បន្ទាប់ពីការវាយតំលៃរបស់យោធា បានបញ្ចប់កាលពីខែមុនដែលបង្ហាញ ពីបញ្ហាមួយចំនួនជាមួយទម្លាប់ អ៊ីនធឺណេតរបស់ទាហាន។
ក្រៅពីយល់ថា ហ្វេសប៊ុក ជាអណ្តូងរ៉ែមាស សម្រាប់ទីភ្នាក់ងារចារកម្មបរទេស, កងទ័ពឥណ្ឌាបានស្នើសុំឱ្យកងទ័ព ដែលបម្រើនៅគ្រប់លំដាប់ថ្នាក់ មិនត្រូវបង្ហោះរូបថត ជាឯកសណ្ឋាន ចែករំលែកព័ត៌មានផ្ទាល់ខ្លួនច្រើនពេក និងពីការដាក់ស្លាកទីតាំង ដែលអាចបង្ហាញព័ត៌មាន លម្អិតងាយរងគ្រោះអំពីគេហទំព័រយោធា៕
ប្រែសម្រួលៈ ណៃ តុលា