ព័ត៌មានជាតិ

ប្រសិនបើអ្នកបានចុះឈ្មោះ ក្នុងបញ្ជីសមាជិកបេឡាជាតិ របបសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានា រ៉ាប់សន្តិសុខសង្គម ជាច្រើន

អ្នកនឹងទទួលបានរបបធានារ៉ាប់សន្តិសុខសង្គមមាន ដូចជា៖

➤ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
➤ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
➤ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន (គ្រោងនឹងអនុវត្តក្នុងពេលខាងមុខឆាប់ៗនេះ)

សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូននឹងទទួលបានសេវាដូចជា៖

➤ ថ្លៃសម្រាល ថ្លៃថែទាំមុន និងក្រោយពេលសម្រាល
➤ ប្រាក់បំណាច់ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយ សម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយ)
➤ ប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល

To Top