ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មាន អំពីអតីតយុទ្ធជនម្នាក់ ជួបការលំបាក ក្នុងការព្យាបាលជំងឺរបស់លោកដែលមានអការៈធ្ងន់ធ្ងរនោះ នៅរសៀល ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអោយក្រុមការងារ និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) ចុះទៅដល់មន្ទីពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩) ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺ លោក ដិប វឌ្ឍន: អាយុ៥៤ឆ្នាំ ជាអតីត យុទ្ធ ជន និងជាយោធិនពិការ ដែល ត្រូវបានបញ្ជូនតាមរថយន្ដសង្រ្គោះបន្ទាន់ ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (1-79)រាជធានីភ្នំពេញ។
តាមការៀបរាប់ របស់លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា អតីតយុទ្ធជនរូបនេះ មានជំងឺលើសឈាម ដំបៅក្រពះ និង មានកូនដុំសាច់ក្នុងថង់ប្រម៉ាត់ និងជាមូលហេតុបណ្តាលឲ្យគាត់ឈឺពោះខ្លាំង ដែលតម្រូវអោយ មានការវះកាត់ព្យាបាលបន្តទៀត។
អ្នកស្រី អួង សារ៉ន ដែលជាភរិយាបានឲ្យដឹងថា ប្តីរបស់អ្នកស្រី បានមកដល់មន្ទីពេទ្យព្រះកេតុមាលានេះ កាលពីល្ងាច១៤ខែវិច្ឆិកា ម្សិលមិញ នឹងត្រូវធ្វេីការវះកាត់ព្យាបាលនៅថ្ងៃស្អែក នេះ ។ អ្នក ស្រី បានបញ្ជាក់ថា រាល់ ការ ព្យាបាល ទាំង អស់នៅទីនេះមិនត្រូវបានគឹតប្រាក់នោះទេ។
ជាមួយគ្នានេះដែរ លោក ដឹប វណ្ណ: និងក្រុមគ្រួសារទាំងមូល បានគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ រួម ទាំង ក្រុមគ្រូពេទ្យទាំងអស់ ដែលបានជួយគាំទ្រ ឧបត្ថម្ភការព្យាបាល ដើម្បីស្រោចស្រង់ជីវិតលោក ដែលកំពុងជួបកាលំបាកនៅពេលនេះ។
សូម បញ្ជាក់ ថានេះមិនមែជាលេីកទីមួយទេដែល ប្រមុខដឹកនាំប្រទេស បានគិតគូពីសុខទុក្ខអតីតយុទ្ធជន និងយោធិនពិការ រួមទាំងជីវភាពរស់នៅ ការស្នាក់នៅ ប្រាក់ឧបត្ថម្ភ និងគោលនយោបាយផ្សេងៗជាច្រេីនទៀត ផ្ទុយពីក្រុមប្រឆាំងទុច្ចរិតមួយចំនួន បានបំភ័ណ្ឌព័ត៌មានផ្សេងៗថា ថ្នាក់ដឹកនាំមិនបានគិតគូរ និងទុកចោលដោយមិនមានការព្យាបាល៕