ព័ត៌មានអន្តរជាតិ

អាមេរិកដាក់បម្រាម ធ្វើដំណើរលើរដ្ឋមន្ត្រីក្រសួង មហាផ្ទៃគុយបា ជុំវិញការបំពានសិទ្ធិ មនុស្សនៅ វេណេស៊ុយអេឡា

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បាននិយាយថា ខ្លួនទើបបានដាក់បម្រាម ធ្វើដំណើរលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសគុយបា លោក Julio Cesar Gandarilla Bermejo និងកូនរបស់លោក ដោយលើកឡើងពីការ ជាប់ពាក់ព័ន្ធ ក្នុងអ្វីដែលខ្លួនហៅថា ជាការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅក្នុងប្រទេស វេណេស៊ុយអេឡា។

ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា ក្រៅពីការបំពានសិទ្ធិ មនុស្សធ្ងន់ធ្ងរធ្វើឡើងក្រោម បញ្ជារបស់លោក នៅក្នុងប្រទេស វេណេស៊ុយអេឡានោះ រដ្ឋមន្ត្រីគុយបារូបនេះ ក៏ត្រូទទួលខុសត្រូវ ចំពោះការចាប់ ឃុំខ្លួនតាមតែអំពើចិត្ត នូវពលរដ្ឋគុយបារាប់ពាន់នាក់ និងការដាក់ពន្ធនាគារ ដោយខុសច្បាប់ នូវអ្នកទោសនយោបាយជាង១០០នាក់ នៅក្នុងប្រទេសគុយបា។

មិនត្រឹមតែប៉ុណ្ណោះ សេចក្តីការណ៍ក្រសួងការបរទេសអាមេរិក បាននិយាយថា មន្ត្រីក្រសួងមហាផ្ទៃគុយប បានត្រួតត្រាលើការធ្វើទារុណកម្ម ទៅលើអ្នកប្រឆាំង នយោបាយ អ្នកជាប់ឃុំ និងអ្នកទោស ក៏ដូចជាការសម្លាប់បុគ្គលមួយចំនួន ដោយប្រើ ប៉ូលីសនិងកម្លាំងសន្តិសុខ៕

ប្រែសម្រួល៖ប៉ាង កុង

To Top