ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ចុះជួបសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង ដែលគ្រោងមកធ្វើបាតុកម្ម នៅមុខស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែ តុលា ខាងមុខនេះឲ្យប្រយ័ត្នប្រយែងខ្លួន ខណៈមុខសញ្ញាអ្នកដែលគ្រោង មកធ្វើបាតុកម្មត្រូវបាន កំណត់រួចអស់ហើយ ។