បរទេស៖ ដូចដែលតាមផែនការ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើដំណើរមកដល់ នៅទីក្រុងញូវដែលី កាលពីថ្ងៃចន្ទ
ដើម្បីបំពេញ ដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក និងក្នុងគោលបំណង ពង្រឹងទំនាក់ទំនង
នៅចំពោះមុខឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង នៅទូទាំងតំបន់។
ក្រសួងការពារជាតិឥណ្ឌា បានប្រកាសថា ខ្លួននឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងយោធា ស្តីពីការចែករំលែកទិន្នន័យផ្កាយរណប ជាមួយអាមេរិកផងដែរ
នៅក្នុងអំឡុងពេល ដំណើរទស្សនកិច្ចនេះ ដែលរួមមានទាំងរដ្ឋមន្រ្តី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក គឺលោក Mark Esper ចូលរួជាវត្តមានផង។
គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងផ្លាស់ប្តូរមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការ ស្តីពីកិច្ចសហប្រតិបត្តិការភូមិសាស្ត្រ នឹងអនុញ្ញាតឱ្យឥណ្ឌា ទទួលបានទិន្នន័យសម្រាប់
ភាពត្រឹមត្រូវនៃគោលដៅអាវុធ ដូចជាមីស៊ីលនិងដ្រូនជាដើម៕
ប្រែសម្រួល៖ស៊ុនលី