ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បន្តដំណើរ ចុះ ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិត ក្នុងស្រុកជីក្រែង

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស នៅរសៀលថ្ងៃដដែល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ចុះ ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្ត ស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិត ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទាន ពីសាធារណ:រដ្ឋប្រជាមានិត្យចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹក ស្រោចស្រពសម្រាប់បង្កើន ផលិតផលកសិកម្មបានចំនួន ២.៤០០ ហិកតានៅរដូវប្រាំង និង ២៨.៨៥០ ហិកតានៅរដូវវស្សា។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចុះពិនិត្យ សំណង់ទំនប់អាងទឹកម្កាក់ គឺ ជាការចុះពិនិត្យស្ថានភាពទឹកជាក់ស្តែង ក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយ ដែលបានឃើញបរិមាណទឹករក្សាទុក ក្នុងអាងបាន ១០០% ជាការអំណោយផល ដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ស្រុកជីក្រែង ៕

To Top