បរទេស៖ លោកស្រី Meng Wanzhou ទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័នកាលពីថ្ងៃព្រហស្បតិ៍ ខណៈចៅក្រមត្រួតពិនិត្យដំណើរការនីតិវិធីបានយល់ព្រមអនុញ្ញាតឱ្យមេធាវីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះ បន្តការអះអាងរបស់ពួកគេដែលសហរដ្ឋអាមេរិកបានបំភាន់កាណាដាអំពីមូលដ្ឋានគ្រឹះនៃករណីនេះ។
យោងតាមសារព័ត៌មាន CBC ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីសម្រេចមួយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ប្រធានផ្នែកយុត្តិធម៌លោក Heather Holmes បាននិយាយថា « មានភាពពិតនៃទឡ្ហីករណ៍របស់លោកស្រី Meng ពីបទរំលោភបំពានលើដំណើរការទាក់ទងនឹងការស្នើសុំរបស់រដ្ឋ” ។
នៅក្នុងសវនាការដែលត្រូវបានធ្វើឡើងកាលពីខែមុន ប្រធានមេធាវីហិរញ្ញវត្ថុបាននិយាយថា ពួកគេជឿជាក់ថា ភ័ស្តុតាងគឺគ្រប់គ្រាន់ដើម្បីបង្ហាញថា សហរដ្ឋអាមេរិកបានលុបចោលសមាសធាតុសំខាន់ៗនៃករណីនេះ ដែលធ្វើឱ្យអន្តរាយដល់ការចោទប្រកាន់ពីការក្លែងបន្លំប្រឆាំងនឹងកូនក្តីរបស់ពួកគេ។
សេចក្តីសម្រេចរបស់លោក Holmes មានន័យថា មេធាវីរបស់លោកស្រី Meng នឹងអាចបញ្ចូលបណ្តឹងទាមទារសំណងទាំងនោះជាផ្នែកមួយនៃការវាយប្រហារចំនួន ៣ នៅក្នុងខែកុម្ភៈនៅពេលដែលពួកគេព្យាយាមបញ្ចុះបញ្ចូលចៅក្រមថា ករណីទាំងមូលគួរតែត្រូវបានគេដកចេញ ដោយសារតែរំលោភនីតិវិធី។
នៅក្នុងសេចក្តីសម្រេចរបស់នាងលោកស្រី Holmes បានកត់សម្គាល់ថា ការបន្តនីតិវិធីប្រឆាំងនឹងលោកស្រី Meng គឺជាលទ្ធភាពដែលអាចទៅរួច ប្រសិនបើមេធាវីការពារក្តីអាចធ្វើរឿងក្តីនេះ ប៉ុន្តែថាលោកស្រីក៏អាចពិចារណាពីវិធីដោះស្រាយដែលមិនសូវជាធ្ងន់ធ្ងរ ដូចជាកាត់ផ្នែកខ្លះនៃកំណត់ត្រារបស់ Crown ដែលមិនអាចជឿទុកចិត្តបាន។
លោកស្រី Meng ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំនិងការឃុបឃិត នៅក្នុងសហរដ្ឋអាមេរិកទាក់ទងនឹងការចោទប្រកាន់ដែលថាលោកស្រីបានកុហក HSBC អំពីទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធលាក់បាំងមួយ ដែលត្រូវបានចោទប្រកាន់ថា បានរំលោភទណ្ឌកម្មសេដ្ឋកិច្ចសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
រដ្ឋអាជ្ញាអះអាងថា ដោយភូតកុហកចំពោះក្រុមហ៊ុន HSBC ដើម្បីបន្តទំនាក់ទំនងហិរញ្ញវត្ថុលោក Meng បានដាក់ធនាគារនេះជាហានិភ័យនៃការបាត់បង់ និងការកាត់ទោសពីបទរំលោភទណ្ឌកម្មដូចគ្នា៕ប្រែសម្រួលៈ ណៃ តុលា