ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ១៤០នាក់ លង់ទឹកស្លាប់ ពេលព្យាយាមភៀសខ្លួន ចេញពីសេនេហ្គាល់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ១៤០ នាក់បានស្លាប់ កាលពីសប្តាហ៍មុន បន្ទាប់ពីទូករបស់ពួកគេ បានលេចនៅឆ្នេរសមុទ្រ នៃប្រទេសសេណេហ្គាល់។

មនុស្សទាំង ១៤០ នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿង ដែលព្យាយាមដឹកជនចំណាកស្រុកប្រមាណ ២០០ នាក់ បានលិចនៅឆ្នេរសមុទ្រសេណេហ្កាល់ ហើយត្រូវបានកងកម្លាំងនាវាចរអេស្បាញ និងសេនាហ្គាល់សហការគ្នា ជួយបាន៥៩នាក់មកវិញ។

យោងតាមការបញ្ជាក់ របស់អង្គការជនភៀសខ្លួនអន្តរជាតិ ឬហៅកាត់ថា IOM បាននិយាយ ដោយដកស្រង់សំដីអ្នកស្រុកថា នាវាដែលបាន ចាកចេញពីប្រទេសសេណេហ្គាល់ ពីទីក្រុងឆ្នេរសមុទ្រ Mbour កាលពីថ្ងៃទី ២៤ ខែតុលាឆ្ពោះទៅកាន់កោះ Canary នៃប្រទេសអេស្ប៉ាញ
បានឆាបឆេះនៅពីរបីម៉ោង បន្ទាប់ពីបានចាកចេញ និងបានក្រឡាប់លិចតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top