ភ្នំពេញ៖ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន២នាក់ ថ្មីទៀត លើបុរសជនជាតិខ្មែរ ដែលទើបធ្វើដំណើរមកពី ប្រទេសជប៉ុន និងគ្មានករណីជាសះស្បើយឡើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវីជ្ជមាន វីរុសកូវីដ១៩ថ្មី ចំនួន២នាក់រួមមាន៖
-បុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
-បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ អាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពួកគាត់ទាំងពីរ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
សូមកត់សម្គាល់ថា៖ តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិខ្មែរពីរនាក់ ពេលមកដល់កម្ពុជាបានធ្វើតេស្ដលើកទី១ ដោយទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីស១៩ ដែលមានម្នាក់កំពូងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តិភាពខ្មែរ-សូវៀត និងម្នាក់ទៀតបានជាសញស្បើយ។រីឯអ្នកដំណើរចំនួន៣៥នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីស១៩ នៅពេលនោះ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅតាមសណ្ធាគារចំនួន២កន្លែងក្នុងរាជធានីភ្នំពេញ (ចំនួន២៨នាក់) និងនៅវិទ្យាល័យពោចិនតុងចំនួន៧នាក់។ ដច្នេះអ្នកដំណើរដែលនៅវិទ្យាល័យពោចិនតុងចំនួន៧នាក់ ដែលមានហានិភ័យ ក្នុងការចម្លងបន្តពីអ្នកជំងឺទាំងពីរនាក់ខាងលើនេះ តម្រូវអោយនៅបន្តធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពបន្ត។
ពាក់ព័ន្ធជាមួយប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ក្រសួងក៏បានអោយដឹងផងដែរថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មាន៥២នាក់ ដែលទទួលបានលទ្ធផលតេស្ដពីវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាគឺអវិជ្ជមានវីរុសកូដ១៩ទាំងអស់។ដូច្នេះចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន៩៤៤នាក់ ដែលក្នុងនោះមានបុរសម្នាក់ ជាអង្គរក្សផ្ទាល់របស់គណប្រតិភូហុងគ្រី កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីពេទ្យមិត្តិភាព ខ្មែរ-សូវៀត។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩សរុបចំនួន២៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៨៨នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យ សរុបចំនួន៩នាក់ (គ្នានអ្នកស្លាប់)៕