Covid-19

អាហ្សង់ទីន មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ១,២លាននាក់

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេស បានឲ្យដឹងថា ប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨.០៣៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១.២៣៦.៨៥១នាក់ ។

ក្រសួងបានឲ្យដឹងថា មានអ្នកជំងឺចំនួន ២១៣នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់៣៣.៣៤៨នាក់ ។

សរុបទៅមានពលរដ្ឋ ចំនួន១.០៥៣.៣១៣នាក់ បានជាសះស្បើយ ពីជំងឺនៅទូទាំងប្រទេស ។ ក្រសួងបានបញ្ជាក់ដូច្នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top