ព័ត៌មានអន្តរជាតិ

ទីក្រុងមួយរបស់ចិន ត្រៀមធ្វើតេស្តកន្លែង ស្តុកម្ហូបអាហារ ត្រជាក់សង្ស័យថា អាចផ្ទុកកូវីដ១៩

បរទេស ៖ នៅថ្ងៃអាទិត្យនេះ ទីក្រុងផែសមុទ្រចិន ភាគខាងជើង Tianjin បានប្រកាសថា ខ្លួននឹងចាប់ផ្តើមក្នុងការ ធ្វើតេស្តទៅលើ ទីតាំងស្តុកម្ហូបអាហារ ត្រជាក់ទាំងឡាយ ក្រោយហេតុការណ៍កម្មករម្នាក់ បានដែលធ្វើការនៅក្នុងកន្លែង ស្តុកសាច់ជ្រូក ពីអាល្លឺម៉ង់ បានរកឃើញថាមានឆ្លងកូវីដ១៩។

ជនរងគ្រោះដែលមានអាយុ៣៨ឆ្នាំ គឺជាបុគ្គលិកនៅក្រុមហ៊ុន លក់អាហារ ត្រជាក់ នៅក្នងខណ្ឌ Binhai New Area របស់ទីក្រុងត្រូវបានអជ្ញាធរ ក្នុងតំបន់ប្រកាសថា គាត់បានធ្វើការលើកដាក់សាច់ ជ្រូកក្លាសេដែល ទើបតែនាំចូលមកពីប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៤ខែវិច្ឆកាកន្លងមក។

មកដល់ពេលនេះអជ្ញាធរ បានប្រកាសបិទទាំងស្តុកសាច់ជ្រូកនោះ ហើយថែមទាំង បានទាក់ទងទៅកាន់ខណ្ឌ៣ផ្សេងទៀត ដែលបានទទួល
យកសាច់ក្លាសេនេះផង ៕

ប្រែសម្រួល៖ស៊ុនលី

To Top