ព័ត៌មានជាតិ

ស្ថានទូតចិន ប្រចាំកម្ពុជា អបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២០ បានផ្ញើសារអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។

ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែលកម្ពុជាទទួល បានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ ។

ទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹក ឲ្យឃើញពីព្រះរាជ បេសកកម្ម ដើម្បីជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុព្រះបិតា ឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ ព្រះកាយពល និង ព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បី ទាមទារ ឯករាជ្យ ដ៏ ពិតប្រាកដ នៅកម្ពុជា ៕

To Top