ព័ត៌មានអន្តរជាតិ

ជប៉ុន ចង់ធ្វើការងារ ជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិក ដើម្បីធ្វើសម្ពន្ធភាព ប្រសើរឡើង

បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា លោកចង់ធ្វើការងារជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិកថ្មី គឺលោក ចូ បៃដិន ដើម្បីពង្រឹងសម្ពន្ធភាព រវាងអាមេរិកនិងប្រទេសជប៉ុន និងដើម្បីរក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បាននិយាយផងដែរថា នៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយនោះទេ លើពេលវេលាពិភាក្សាគ្នា តាមទូរស័ព្ទជាមួយលោក បៃដិន ឬក៏ការធ្វើទស្សនកិច្ចសហរដ្ឋអាមេរិក ប៉ុន្តែលោកបន្ថែមថា លោកចង់រៀបចំរឿងទាំងនោះ នៅពេលដែលសមស្រប ។

គួរបញ្ជាក់ថា ក្រោយបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ គឺលោក ចូ បៃដិន ទទួលបានជ័យជំនះលើការបោះឆ្នោត ជ្រើសប្រធានាធិបតី សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៣ខែវិច្ឆិកានោះ មន្ត្រីនៃប្រទេសនានា បានបង្ហាញនូវការអបអរសាទរ និងការស្វាគមន៍ ចំពោះលោក ចូ បៃដិន និងរំពឹងថា នឹងធ្វើការសហការជាមួយគ្នាទៀតផង៕
ប្រែសម្រួល៖ប៉ាង កុង

To Top