ព័ត៌មានអន្តរជាតិ

ទីបំផុតអារ៉ាប៊ីសាអូឌីត សម្តែងការសាទរ ចំពោះលោក បៃដិន សម្រាប់ជ័យជំនះរបស់លោក

បរទេស ៖ នៅទីបំផុតប្រទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យម្សិលមិញនេះ បានបង្ហាញនូវការសាទររបស់ខ្លួន ចំពោះជ័យជំនះ របស់លោក ចូ បៃដិន ក្រោយរយៈជាង២៤ម៉ោង បន្ទាប់ពីលោកបានឈ្នះលោក ត្រាំ ដែលមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman។

បើទោះជាប្រទេសអារ៉ាប់ផ្សេងទៀត បានរួសរាន់បង្ហាញនូវការសាទរ ចំពោះបេក្ខភាពប្រធានាធិបតីមកពីបក្ស លទ្ធិប្រជាធិបតេយ្យក៏ដោយ ក៏ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman នៅតែស្ងាត់ស្ងៀម លើការបោះឆ្នោតអាមេរិក តែទ្រង់បានផ្ញើបន្ទូលដ៏កក់ក្តៅឲ្យប្រធានាធិបតី នៃប្រទេសតង់ហ្សានី សម្រាប់ការជាប់ឆ្នោតជាថ្មីរបស់លោក។
ប៉ុន្តែនៅថ្ងៃអាទិត្យម្សិលមិញមិន សេ្តចអារ៉ាប៊ីសាអូឌីត និងព្រះរាជបុត្ររបស់ទ្រង់ គឺព្រះរាជ្ជទាយាទ បានបង្ហាញនូវការអបអរសាទរចំពោះលោក ចូ បៃដិន និងអនុប្រធានាធិបតី ជាប់ឆ្នោត របស់លោក គឺលោកស្រី Kamala Harris សម្រាប់ការឈ្នះឆ្នោតជ្រើសប្រធានាធិបតី។

គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ធ្លាប់បានប្តេជ្ញាក្នុងយុទ្ធនាការរបស់លោកថា នឹងធ្វើការវាយតម្លៃឡើងវិញ នូវចំណងមិត្តភាពជាមួយអារ៉ាប៊ីសាអូឌីត ដោយទាមទាមឲ្យមានគណនេយភាពបន្ថែម ជុំវិញការសម្លាប់អ្នកសារព័ត៌មាន អារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងកាប៊ុល និងស្នើឲ្យបញ្ចប់ការគំាទ្រ របស់អាមេរិក ចំពោះសង្គ្រាមយេម៉ែន៕
ប្រែសម្រួល៖ប៉ាងកុង

To Top