សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យ របស់ប្រទេសកូរ៉េខាងត្បូង បានសង្កត់ធ្ងន់លើភាពចាំបាច់ នៅថ្ងៃច័ន្ទនេះ សម្រាប់ជំនួបកំពូលដំបូង រវាងប្រធានាធិបតីលោក មូន ជេអ៊ីន និងសមភាគីអាមេរិក ដែលចូលមករបស់លោក គឺលោក ចូ បៃដិន ។
លោក Kim Tae-nyeon មេដឹកនាំជាន់ខ្ពស់របស់គណបក្ស បានលើកឡើងថា“ ចាំបាច់ត្រូវរៀបចំកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅកាលបរិច្ឆេទដំបូង បន្ទាប់ពីការឡើងកាន់តំណែង របស់ប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន” ។
លោកបានបន្ថែមទៀតថា “វាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលមានទំនាក់ទំនងការទូតជិតស្និទ្ធ (ជាមួយសហរដ្ឋអាមេរិក) ដូច្នេះជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូង អាចត្រូវបានឆ្លុះបញ្ចាំង ឱ្យបានគ្រប់គ្រាន់ នៅក្នុងដំណើរការ នៃការពិនិត្យឡើងវិញ របស់រដ្ឋបាលអាមេរិកថ្មី លើឧបទ្វីបកូរ៉េ និងគោលនយោបាយ របស់កូរ៉េខាងជើង”៕
ដោយ ឈូក បូរ៉ា