បរទេស៖ វិបសាយព័ត៌មាន Axios បានរាយការណ៍ដោយដក ស្រង់សំដីរបស់ទីប្រឹក្សាប្រធានាធិបតីប្រធានាធិបតីអាមេរិកថា លោក ដូណាល់ត្រាំគ្រោងនឹងធ្វើយុទ្ធនាការប្រមូលផ្តុំយុទ្ធនាការជាច្រើនក្នុងគោលបំណងដើម្បីបន្តការតស៊ូដើម្បីឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន បន្ទាប់ពីការរំពឹងទុករបស់លោក ចូ បៃដិន ក្នុងការឈ្នះការបោះឆ្នោតប្រធានាធិបតី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺលោក ត្រាំ មានបំណងចង់ប្រកាសបង្កើតក្រុមរាប់សន្លឹកឆ្នោតពិសេសនៅរដ្ឋ Georgia, Arizona និងរដ្ឋ Pennsylvania។
សូមជម្រាបថា ការបោះពុម្ភផ្សាយកត់សំគាល់ថា ក្នុងអំឡុងពេលនៃការប្រមូលផ្តុំទាំងនេះ ក្រុមទាំងអស់នឹងបង្ហាញពីការបោះឆ្នោតជ្រើសរើសមនុស្សដែលត្រូវបានគេចោទប្រកាន់ថា បានបោះឆ្នោត ប៉ុន្តែបានស្លាប់ទៅហើយ ជាការពិត។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកាលពីមុនបានរាយការណ៍ថា មានករណីជាច្រើនរបស់អ្នកដែលបានស្លាប់ បានបង្ហាញឈ្មោះនៅក្នុងការបោះឆ្នោត៕ប្រែសម្រួលៈ ណៃ តុលា