Covid-19

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ឆ្លងវីរុសកូវីដ១៩

មូស្គូ៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រកាសនៅថ្ងៃច័ន្ទនេះថា លោក បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ការឆ្លងមេរោគវីរុសកូវីដ១៩ ហើយលោកនឹងដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅពេលកំពុងព្យាបាល។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskiy នៅលើបណ្តាញសង្គម Twitter ថា « មិនមានអ្នកមានសំណាងនៅលើពិភពលោកដែល Covid-19 មិនបង្កការគំរាមកំហែងទេ តែទោះយ៉ាងណាខ្ញុំមានអារម្មណ៍ល្អ ខ្ញុំសន្យាថានឹងដាក់ខ្លួនឯងឱ្យនៅដោយឡែក ហើយខ្ញុំនឹងបន្តធ្វើការ»។

លោក Zelenkiy អាយុ ៤២ ឆ្នាំបាននិយាយថា លោកមានសីតុណ្ហភាព ៩៩.៥ ហ្វារិនហៃ។

លោក Zelenkiy បានក្លាយជាប្រធានាធិបតីនៅឆ្នាំ ២០១៩ ក្នុងនាមជាអ្នកនយោបាយនិយមដែលពីមុនត្រូវបានគេស្គាល់ថាជាតារាសម្តែងនិងកំប្លែង។ លោកបានក្លាយជាមនុស្សពេញនិយមនៅក្នុងប្រទេសសម្រាប់ទូរទស្សន៍ “អ្នកបម្រើប្រជាជន” ដែលក្នុងនោះគាត់បានដើរតួជាគ្រូបង្រៀនដែលបានក្លាយជាប្រធានាធិបតីដោយមិនបានរំពឹងទុក បន្ទាប់ពីបានធ្វើឱ្យមានការខឹងសម្បារអំពីអំពើពុករលួយដែលរាលដាល៕ប្រែសម្រួលៈ ណៃ តុលា

To Top