បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញបានសរសេរថា ដំណើរការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ដែលកំពុងដំណើរការនៅក្នុង ប្រទេសប្រេស៊ីលនោះ គឺត្រូវបានប្រកាសផ្អាកដំណើរការទៅហើយ បន្ទាប់ពីអជ្ញាធរសុខាភិបាល បានអះអាងថា មានករណីប៉ះពាល់ធ្ងន់ធ្ងរកើតឡើង។
អ្នកតាក់តែងច្បាប់សខាភិបាល របស់ប្រទេសប្រេស៊ីលលោក Anvisa បាននិយាយថា ហេតុការណ៍ប៉ះពាល់មួយ បានកើតឡើងកាលពីថ្ងៃទី២៩ ខែតុលា ប៉ុន្តែទោះបីជាយ៉ាងណា ព័ត៌មានលំអិតគឺមិនត្រូវបានផ្តល់ ឲ្យបន្ថែមនោះទេ។
គួរឲ្យដឹងដែរថាវ៉ាក់សាំង ដែលមានឈ្មោះថា CoronaVac ដែលកំពុងផលិតដោយក្រុមហ៊ុន Sinovac Biotech ប្រទេសចិនគឺជាវ៉ាក់សាំងមួយក្នុងចំណោម វ៉ាក់សាំងជាច្រើនទៀត លើលោកដែលស្ថិតនៅ ដំណាក់កាលចុងក្រោយនៃការ ធ្វើតេស្តសាកល្បង៕
ប្រែសម្រួល៖ ស៊ុន លី
