វ៉ាស៊ីនតោន៖ អ្នកជំនាញផ្នែកសុខភាព ឈានមុខគេបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ស្ថិតនៅក្នុងផ្នែកដ៏អាក្រក់បំផុតនៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានករណីឆ្លងប្រចាំថ្ងៃ និងមរណភាពនៅមន្ទីរពេទ្យ ហើយនឹងស្ថិតក្នុងកម្រិតដ៏ធ្ងន់ធ្ងរនេះ រយៈពេលជាច្រើនសប្តាហ៍ទៀត។
ប្រទេសនេះបានឃើញព្រឹត្តិការណ៍ ដ៏គួរឱ្យកត់សម្គាល់មួយទៀត កាលពីថ្ងៃពុធដែលជា ការវាស់ស្ទង់ជំងឺកូវីដ-១៩ រួមទាំងចំនួនករណីប្រចាំថ្ងៃការកើនឡើងប្រចាំថ្ងៃជាមធ្យម ៧ ថ្ងៃ និងការស្នាក់នៅមន្ទីរពេទ្យទាំងអស់ សុទ្ធតែបង្កើតកំណត់ត្រាពិភពលោកថ្មី។
លោក Stanley Perlman សាស្ត្រាចារ្យផ្នែកសុខភាព និងប្រព័ន្ធភាពស៊ាំនៅសាកលវិទ្យាល័យរដ្ឋ Iowa បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយស៊ីនហួរថា “ខ្ញុំគិតថាយើងស្ថិតនៅក្នុងផ្នែកដ៏អាក្រក់បំផុត ប៉ុន្តែវានឹងស្ថិតនៅកម្រិតនេះ អស់រយៈពេលជាច្រើនសប្តាហ៍” ។
លោក Perlman បានព្រមានថា “មានករណីជាច្រើនទៀតយើងកំពុងឃើញប្រជាជន ដែលងាយរងគ្រោះប្រឈមនឹងហានិភ័យដូចជាមនុស្សចាស់ នេះនឹងនាំឱ្យមានការស្លាប់កាន់តែច្រើន”៕
ដោយ ឈូក បូរ៉ា