អត្ថបទ

នឹងមកដល់ឆាប់ៗ! ឱកាសការងារពី ប្រាសាក់ ដែលជានិយោជក នៃជម្រើស នៅក្នុងពិព័រណ៍ ការងារនិងផលិតភាពជាតិ ឆ្នាំ 2019

ភ្នំពេញ៖ ប្រាសាក់មានសេចក្តីរីករាយ សូមជម្រាបជូនថា នៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រាសាក់ ដែលជាគ្រឹះស្ថាន ហិរញ្ញវត្ថុដ៏ធំជាងគេ នៅកម្ពុជា និងជានិយោជក នៃជម្រើស នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ការងារនិងផលិតភាពជាតិ ឆ្នាំ 2019 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង ៨យប់ ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារជាច្រើនមុខតំណែង ដល់និស្សិត និងបេក្ខជនដែល កំពុងស្វែងរកការងារធ្វើ។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានបទដ្ឋាន ការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ ច្រើន ធ្វើការនៅជិតផ្ទះ អាចអភិវឌ្ឍនិងបង្កើន សមត្ថភាពខ្លួន ផ្តល់និរន្តរភាព ការងារយូរអង្វែង ជាពិសេសទៅទៀតនោះគឺគោរពតាមច្បាប់ ការងារនៃ ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកម្មវិធីនេះ បេក្ខជនទាំងអស់ អាចដាក់ពាក្យ និងទទួលបានការប្រឹក្សាអំពីអាជីពការងារ ជាមួយក្រុមការងារជ្រើសរើស បុគ្គលិករបស់ប្រាសាក់ បានភ្លាមៗ ដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត។

ឱកាសការងារជាច្រើនមុខតំណែងដែលប្រាសាក់ កំពុងផ្ដល់ជូនសម្រាប់បម្រើការងារ នៅសាខាទាំង 25 ខេត្ត-រាជធានី៖

• បេឡាធិការ
• មន្ត្រីឥណទាន
• មន្ត្រីឥណទានសហគ្រាសខ្នាតតូច និងមធ្យម
• មន្ត្រីរដ្ឋបាលកម្ចី
• មន្ត្រីបម្រើសេវាអតិថិជន
• បុគ្គលិកផ្នែកលក់និងទីផ្សារ
• បុគ្គលិកផ្នែកហិរញ្ញវត្ថុ
• បុគ្គលិកផ្នែកសវនកម្ម
• បុគ្គលិកផ្នែកព័ត៌មានវិទ្យា
• បុគ្គលិកផ្នែកសេវាធនាគារ
• បុគ្គលិកផ្នែកធនធានមនុស្ស
• បុគ្គលិកផ្នែកគ្រប់គ្រងហានិភ័យ
• បុគ្គលិកផ្នែកប្រព័ន្ធធនាគារស្នូល
• បុគ្គលិកស្ម័គ្រចិត្ត

ដូច្នេះ សូមកុំខកខានឱកាសដ៏ល្អនេះ! សូមត្រៀម CV ដោយទាញយកទម្រង់ស្នើសុំបម្រើការងារ តាមរយៈhttps://www.prasac.com.kh/kh/careers/online-application-form ដើម្បីដាក់ពាក្យបម្រើការងារជាមួយប្រាសាក់ នៅពិព័រណ៍ការងារ និងផលិតភាពជាតិ នៅថ្ងៃទី 2 និងទី 3 ខែវិច្ឆិកា ឆ្នាំ2019 ខាងមុខនេះ។
គិតត្រឹមត្រីមាសទី 3 ឆ្នាំ 2019 នេះ ប្រាសាក់មានបុគ្គលិកសរុបប្រមាណជា 9,000 នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុងប្រតិបត្តិការ ទូទាំងកម្ពុជា៕

To Top