អត្ថបទ

ក្រុមហ៊ុនទ្រូម៉ាន់នី ប្រកាសរើស បុគ្គលិកជាង 100 មុខតំណែង បន្ថែមទៀត

ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុន វេរលុយដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងរយៈពេលជាង ៤ឆ្នាំ តែប៉ុណ្ណោះ ដោយសារសន្ទុះយ៉ាង​ឆាប់រហ័ស នៃភាពរីកចម្រើនឥតឈប់ ឈរក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ទទួលបានការគាំទ្រ ពីអតិតថិជនយ៉ាងច្រើន នេះក៏បានបង្ហាញពីសមត្ថភាព របស់បុគ្គលិកនៅក្រុមហ៊ុន ទ្រូម៉ាន់នីផងដែរ។

ដោយសារតែការរីកចំរើន និងពង្រីក បន្ថែមរបស់ក្រុមហ៊ុន បានប្រកាសជ្រើសរើសជាង 100 មុខតំណែងបន្ថែមទៀត ហើយស្របពេលជាមួយគ្នានេះ ក្រសួងការងារបានរៀបចំនូវការតាំង ពិព័រណ៍ការងារ នៅថ្ងៃទី ២ ដល់៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលពិព័រណ៍ កោះពេជ្រ មានការតាំងពិព័រណ៍ធ្វើឡើងសម្រាប់ បងប្អូនដែលមានចម្ងល់ទាក់ទង ទៅនឹងតម្រូវការការងារ ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ។

ក្នុងនោះផងដែរ ក្រុមហ៊ុនទ្រូម៉ាន់នីក៏មានវត្តមាន នៅក្នុងការតាំងពិព័រណ៍នោះ អ៊ីចឹងសម្រាប់ បងប្អូនសិស្សានុសិស្ស ក៏ដូចជាអ្នក ដែលមានជំនាញ និងមានចម្ងល់ហើយ ចាប់អារម្មណ៍ជាមួយ ក្រុមហ៊ុនទ្រូម៉ាន់នី សូមត្រៀមជាមួយប្រវត្តិរូប សង្ខេបមកកាន់ស្តង់ទ្រូម៉ាន់នី G120 ទល់មុខជាមួយស្តង់ Bread Talk ដើម្បីសាកសួរ ជាព័ត៌មាន ក៏ដូចជាការសម្ភាស៍ ផ្ទាល់តែម្តង។

លើសពីនេះទៅទៀត សម្រាប់អ្នកដែលមកកាន់ស្តង់ទ្រូម៉ាន់នីនិងរីករាយជាមួយនឹង ហ្គេមគប់យន្តហោះ ឈ្នះនាឡិកាដៃ Huawei Band 3e និងរង្វាន់ ជាច្រើនទៀតគប់កាន់តែច្រើន ឈ្នះកាន់តែច្រើន កុំភ្លេចទាញយក កម្មវិធី ទ្រូម៉ាន់នី ឱ្យហើយ ដើម្បីចូលរួម លេង ហ្គេមទាំងអស់គ្នា។

ទាញយកកម្មវិធីសូមចុច http://onelink.to/truemoneyapp_pr
ព័ត៌មាន បន្ថែម ពី កម្មវិធីនេះ អាច ទាក់ ទង 023 999 639 ឬ ចូល ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia

To Top