អត្ថបទ

ពិតជាអស្ចារ្យមែន គ្រាន់តែប្រើ Smart ក៏អាចមើលកម្មវិធី ទូរទស្សន៍ តាមទូរស័ព្ទ ជាមួយកម្មវីធី Splus បានយ៉ាងងាយម៉ង!



ថ្មីៗនេះក្រោមការសហការរវាងក្រុមហ៊ុន ស៊ីងម៉ឹង ជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជនលើកម្មវិធី មើលទូរទស្សន៍តាមទូរស័ព្ទដៃ ។

Splus ជាកម្មវីធីទូរស័ព្ទដ៏ងាយស្រួលមួយសម្រាប់អ្នកចូលចិត្តមើលទូរទស្សន៍លើទូរស័ព្ទដៃ ។ ដោយគ្រាន់តែប្រើប្រព័ន្ធលេខទូរស័ព្ទរបស់ Smart លោកអ្នកក៏អាចចុះឈ្មោះ ដើម្បីមើលទូរទស្សន៏បានដែរ ។ Splus អាចដំណើរការបានលើ ប្រព័ន្ធប្រតិបត្តិការ iOS និង Android ។

យើងដឹងហើយថាការទស្សនាកម្មវិធីទូរទស្សន៍ គឺជាសកម្មភាព មួយដ៏ពេញនិយមបំផុត នាពេលបច្ចុប្បន្នដោយយើងតាមដាននៅកម្មវីធីដែលយើងពេញចិត្តដូចជា កីឡា រឿងភាគ ខ្សែភាគយន្ត ឬ កម្មវីធីល្បីៗជាច្រើនទៀត ។ តែសព្វថ្ងៃនេះការទស្សនាកម្មវិធីទូរទស្សន៏មានការផ្លាស់ប្តូរ ពីការទស្សនានៅគេហដ្ឋាន មកជាការទស្សនា តាមរយះទូរស័ព្ទដៃវិញម្តង ។

ជាមួយទូរស័ព្ទ ស្មាតហ្វូន លោកអ្នកអាចធ្វើការទស្សនាការផ្សាយផ្ទាល់កម្មវិធីទូរទស្សន៏បានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង មិនថានៅគេហដ្ឋាន រី នៅទីសារធារណះឡើយ ។ ជាងនេះទៅទៀតការទស្សនាទូរទស្សន៍ តាមរយៈ កម្មវិធី Splus គឺកាន់តែមានភាពងាយស្រួលជាង កម្មវិធីដ៏ទៃទៀត ដោយលោកអ្នកអាចទស្សនាទូរទស្សន៍លើទូរស័ព្ទដៃ ជាមួយរូបភាពច្បាស់កំរិត HD និងការទស្សនាត្រឡប់ក្រោយបានរហូតដល់៧ថ្ងៃ មានន័យថាប្រសិនបើលោកអ្នកខកខានមិនបានទស្សនាកម្មវីធីណាមួយ លោកអ្នកអាចចូលក្នុងកម្មវីធី Splus រួចជ្រើសរើសម៉ោង និង ថ្ងៃដែលលោកអ្នកចង់ទស្សនានោះម្តងទៀតជាការស្រេច។

ហើយកម្មវិធី Splus នេះក៏មានការផ្តល់ជូនដោយឥតគិតថ្លៃលើប៉ុស្តិ៍ជាតិមួយចំនួនផងដែរ ។ លោកអ្នកអាចធ្វើការទាញយកកម្មវិធី Splus នេះបានដោយគ្រាន់តែចូលទៅកាន់ PlayStore សំរាប់ប្រព័ន្ធប្រតិបត្តិការ Android រី AppStore ប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយពាក្យ Splus ជាការស្រេច ដោយឥតគិតថ្លៃ។

សម្រាប់អតិថិជនដែលប្រើប្រព័ន្ធទូរស័ព្ទ Smart ទាំងអស់អាចធ្វើការភ្ជាប់សេវាកម្ម Splus នេះបាន ដោយគ្រាន់តែភ្ជាប់គំរោងណាមួយក៏បានក្នុងចំណោមគម្រោងទាំងបី ដូចជា គម្រោង ប៉ុស្តិ៍ក្នុងស្រុក ប៉ុស្តិ៍បរទេស និង ប៉ុស្តិ៍ភាសាចិន ជាមួយលក្ខខណ្ឌងាយៗ ។

សម្រាប់គម្រោង និង វីធីភ្ជាប់មានបីជម្រើសសម្រាប់លោកអ្នក ៖

ចាំអីទៀត តោះ !! ចុះឈ្មោះគណនីជាមួយ Splus តាមរយះក្រុមហ៊ុន Smart ដោយប្រើលេខទូរស័ព្ទរបស់អ្នក បន្ទាប់មកធ្វើការភ្ជាប់កញ្ចប់សេវាកម្មណាមួយដែលអ្នកពេញចិត្ត !

សម្រាប់ព័ត៌មានបន្ថែម 096 666 1888 / 089 966 888 / 023 860 666
ឬសូមចូលទៅកាន់គេហទំព័ររបស់យើង https://smtelemedia.com/internet/solution/12/1



To Top