អត្ថបទ

រកឃើញអ្នកឈ្នះរង្វាន់ ១ម៉ឺនដុល្លារទី ២៣ និងទី ២៤ ពីស្រាបៀរអាន់ឆ័រ

ភ្នំពេញ៖ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធី ប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 31 (សាមសិបមួយ) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក វ៉ែន ភឿង រស់នៅខេត្តកំពង់ឆ្នាំ ដែលជាអ្នកឈ្នះទី ២៣ នៃរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា“ខ្ញុំសូមផ្តែផ្តាំអតិថិជនទាំងអស់ ស្រាបៀរអាន់ឆ័រពិតជាបានប្រគល់រង្វាន់ ពិតប្រាកដមែន។ នៅពេលខ្ញុំត្រូវរង្វាន់ធំមួយម៉ឺនដុល្លារ ខ្ញុំអាចបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិត ជាបានប្រគល់រង្វាន់ធំ នេះពិតប្រាកដមែន។ ខ្ញុំសូមណែនាំឱ្យអតិថិជនដទៃទៀតបន្តទទួទាលស្រាបៀរអាន់ឆ័រដើម្បីឈ្នះរង្វាន់ធំ”។

ចំណែកឯលោក ប្រាក់ សុផាន់ណា រស់នៅខេត្តពោធិ៍សាត់ ដែលជាអ្នកឈ្នះទី ២៤ នៃរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា គាត់ផឹកស្រាបៀរអាន់ឆ័រជាញឹកញាប់រាល់ល្ងាច ជាមួយមិត្តនិងក្រុមគ្រួសារគាត់។នៅពេលដែលគាត់ បានឈ្នះរង្វាន់មួយម៉ឺនដុល្លារ គាត់មានអារម្មណ៍រំភើបពេករក អ្វីថែ្លថ្លែងមិនចេញ។ ខ្ញុំនឹងយកទឹកប្រាក់រង្វាន់ មួយម៉ឺនដុល្លារនេះ ដើម្បីពង្រីកអាជីវកម្ម របស់គាត់ហើយនឹងប្រគល់ប្រាក់ នៅសល់ជូនឪពុកម្តាយគាត់។ គាត់គិតថា កម្មវិធីប្រូម៉ូសិន របស់ស្រាបៀរអាន់ឆ័រពិតជាល្អ ហើយពិតជាផ្តល់រង្វាន់ ពិតប្រាកដមែន។
គាត់បានប្រាប់អ្នកដែលនិយមទទួលទាន ពិសាស្រាបៀរអាន់ឆ័របន្តទទួលទាន ស្រាបៀរអាន់ឆ័រដើម្បីមាន​ឱកាសឈ្នះរង្វាន់ធំដូចគាត់ដែរ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នក អាចបើកភ្លាមនៅតាមដេប៉ូចែកចាយ ស្រាបៀរអាន់ឆ័រ។

គួរបញ្ជាក់ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000៕

ពិសាដោយការទទួលខុសត្រូវ!

To Top