អត្ថបទ

ជីប ម៉ុង លែន នឹងកែប្រែ មុខមាត់ ហ្គ្រែន ភ្នំពេញឲ្យក្លាយជា តំបន់អភិវឌ្ឍន៍ មានសក្តានុពលខ្ពស់

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ក្នុងពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាននេះទំាងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ដែលប្រកបដោយសក្តានុពលខ្ពស់ សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។

ថ្លែងក្នុងកម្មវិធីភ្ជាប់ទំនាក់ទំនងអតិថិជន ហ្គ្រែន ភ្នំពេញ កាលពីថ្ងៃទី ២២ វិច្ឆិកា ២០១៩ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «គោលបំណងចម្បងបច្ចុប្បន្នរបស់ ក្រុមហ៊ុន ជីប ម៉ុង លែន គឺធ្វើយ៉ាងណាកែលម្អសេវាកម្ម របស់យើងឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតម្រូវ ការរបស់អតិថិជន ឲ្យបានទាន់ពេលវេលា។ ជំហានបន្ទាប់យើង ក៏នឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងដែលមានស្រាប់ ដើម្បី ធ្វើឲ្យការរស់នៅ និងការប្រកបរបរទទួលទានរបស់អតិថិជន ទាំងអស់ដែលរស់នៅក្នុងគម្រោង របស់យើងមានភាពប្រសើរឡើង»។

ក្រៅពីផែនការកែលម្អមុខមាត់ថ្មី របស់គម្រោងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏ផ្តោតសំខាន់លើការវិនិយោគរយៈពេលវែងឆ្ងាយ​ ដើម្បីអភិវឌ្ឈតំបន់សែនសុខនេះ ឲ្យទៅតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលជាជម្រើសទី១សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មផងដែរ។

លោកបន្តថា «យើងខ្ញុំក៏កំពុងសិក្សាជាមួយ អ្នកជំនាញអំពីគម្រោង មេដើម្បីកែប្រែមុខមាត់ វិសាលភាពតំបន់ ដីអភិវឌ្ឍន៍នេះឲ្យ ទៅជាតំបន់លំនៅឋាន និងពាណិជ្ជកម្ម ដែលពោរពេញទៅដោយឱកាស និងសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍនិង ពង្រីកអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗផងដែរ»។

គួររំល្ញកដែលថា ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យឈានមុខគេ ដែលរចនាលំនៅឋាន ទំនើបទាន់សម័យ និងសាងសង់លំនៅឋានរឹងមាំ ស្រពតាមបទដ្ឋានអន្តរជាតិ។ សព្វថ្ងៃក្រុមហ៊ុនដ៏ធំមួយនេះ មានគម្រោងអភិវឌ្ឍន៍ លំនៅឋាន និង ខុនដូ ធំៗចំនួន ១០ គម្រោងហើយ ដែលសុទ្ធតែស្ថិតនៅលើទីតាំង​សក្តានុពលទាំងអស់៕

This image has an empty alt attribute; its file name is photo_2019-11-26_09-59-20-1024x683.jpg
This image has an empty alt attribute; its file name is photo_2019-11-26_09-59-13-1024x683.jpg
This image has an empty alt attribute; its file name is photo_2019-11-26_09-59-15-1-1024x683.jpg



To Top