អត្ថបទ

EZECOM សម្ពោធ ការិយាល័យ ថ្មីនៅបុរី ប៉េងហួត (បឹងស្នោ) ជាមួយប្រូម៉ូសិន អស្ចារ្យ មិនធ្លាប់មាន

ដំណឹងល្អសម្រាប់អ្នករស់នៅ និងធ្វើការនៅខណ្ឌច្បារអំពៅ និងទីតាំងជិតខាងនោះ! ក្រុមហ៊ុនអ៊ីនធឺណិត EZECOM ទើបតែបើកសម្ពោធការិយាល័យថ្មីស្រឡាង ស្ថិតនៅក្នុងបុរី ប៉េងហួត បឹងស្នោ សំដៅបម្រើសេវាជូន អតិថិជនកាន់តែច្រើន កាន់តែលឿន និងកាន់តែល្អ។

ដើម្បីអបអរសាទរឱកាស ដ៏ពិសេសនេះ ក្រុមហ៊ុនមានប្រូម៉ូសិនពិសេស លើការជាវកញ្ចប់អ៊ីនធឺណិត EzeSurf ថ្មី ដែលលោកអ្នកទទួលបាន អ៊ីនធឺណិតបន្ថែមឥតគិតថ្លៃ រហូតដល់ ៣ខែ និងកាដូមានតម្លៃ ជាច្រើនទៀត។ គ្រាន់តែ អ្នកចុះឈ្មោះជាមួយនឹងកញ្ចប់អ៊ីនធឺណិត EzeSurf អ្នកនឹងទទួលបានការថែមជូនអ៊ីនធឺណិតឥតគិតថ្លៃរយៈពេល ២ខែ ដោយស្វ័យប្រវត្តិ ហើយបើអ្នកមានកាត សមាជិកបុរី ប៉េងហួត (Peng Huoth privilege card) អ្នកនឹងទទួលបានអ៊ីនធឺណិត ១ខែ បន្ថែមទៀត សរុប៣ខែ!

លើសពីនេះ លោកអ្នកក៏ទទួល បានកាដូពិសេសភ្លាមៗ ដូចជា កាបូប សៀវភៅស្បែក អាវយឺត ។ល។ រហូតកាដូអស់ពីស្តុក។ វាពិតជាងាយស្រួល និងសាមញ្ញ ហើយមិន មានលក្ខខណ្ឌ តម្រូវស្មុគស្មាញនោះទេ!

យោងតាមក្រុមហ៊ុន EZECOM ការិយាល័យថ្មីនេះ ផ្តល់ជូនសេវាកម្មអ៊ីនធឺណិត ពេញលេញ សម្រាប់បម្រើប្រតិបត្តិការ សំខាន់ៗទាំងឡាយណា ដែលអតិថិជន មិនអាចធ្វើបាន ដោយខ្លួនឯងលើ អ៊ីនធឺណិត។ ក្រុមហ៊ុនជឿជាក់ថា ការិយាល័យថ្មីនេះ នឹងផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ យ៉ាងសន្ធឹកសន្ធាប់ ដល់អតិថិជន ជាច្រើន ក៏ដូចជាទាក់ទាញ អតិថិជនថ្មី នៅក្នុងខណ្ឌច្បារអំពៅ ផងដែរ។

សម្រាប់ការសាកសួរលម្អិត អ្នកអាចទាក់ទងទៅ ប្រព័ន្ធសេវាអតិថិជន របស់ក្រុមហ៊ុនលេខ 023 23 81 81 និង 085 88 81 81 ឬចូលទៅ ezecom.com.kh ឬទៅកាន់សាខា EZECOM ដែលនៅជិតលោកអ្នក៕

To Top