អត្ថបទ

រកឃើញ អ្នកឈ្នះរង្វាន់ ១ម៉ឺនដុល្លារទី ២៨ ពីស្រាបៀរ អាន់ឆ័រ

ភ្នំពេញ៖ស្រាបៀរអាន់ឆ័រ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំ កម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួន១ (មួយ) រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 28 (ម្ភៃប្រាំបី) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើង ជាពិសេស សម្រាប់ អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវ ស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ហុង វញ្ចនៈ មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ បានប្រសាសន៍ថា កម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរអាន់ឆ័រ ពិតជាល្អណាស់ ស្រាបៀរអាន់ឆ័រពិតជា ប្រគល់រង្វាន់ពិតៗមែន ហើយសូមអតិថិជន ស្រាបៀរអាន់ទាំងអស់បន្តគាំទ្រស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចគាត់។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវ ស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។

ក្រុមហ៊ុននឹងរៀបចំ ពេលវេលាជូន អ្នកឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ ដ៏អស្ចារ្យនេះ នៅការិយាល័យរោង ចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាច បើកភ្លាម នៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវ បង្ហាញសម្បកកំប៉ុង និងក្រវិល កំប៉ុងដែល ឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បី មានឱកាសឈ្នះ រង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់ អាចជារូបអ្នក!!!
ចំ
ពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។

រីករាយស្រស់ថ្លា

ពិសាដោយការទទួលខុសត្រូវ!

To Top