អត្ថបទ

តំណាងស្រាបៀរកម្ពុជា៖ ទាយមើល៍ថា​ ចូលឆ្នាំចិន ខាងមុខនេះ អាចមានអ្នកឈ្នះរង្វាន់ រថយន្តទំនើប Porsche Macan ទី២ ឬទឹកប្រាក់ ៥០លាន ដែរឬទេ ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា?

ភ្នំពេញ៖ ព័ត៌មានអំពីអ្នកឈ្នះរង្វាន់រថយន្ត Porsche Macan ស៊េរីចុងក្រោយបង្អស់ ដែលលោក ណុយ សុខណេម ជាអតិថិជនដំបូងគេបំផុត ដែលបានឈ្នះរង្វាន់ ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា នៅមិនទាន់ស្ងប់ផង ឥឡូវនេះ លោក ម៉ៃឃើល សុវណ្ណ តំណាងស្រាបៀរកម្ពុជា បានបង្ហោះសារមួយទៀត នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក កាលពីម្សិលម៉ិញ អោយសាធារណជន ទស្សន៍ទាយពីរង្វាន់ធំ រថយន្តទំនើប អាឡឺម៉ង់​ Porsche Macan ទី២ ថាតើអ្នកឈ្នះរង្វាន់ធំបន្ទាប់ អាចនឹងលេចមុខភ្លាមៗ បន្ទាប់ពីចូលឆ្នំាចិនហើយដែរឬទេ។

សូមបញ្ជាក់ថា ការបង្ហោះសារ ឬបង្ហើបព័ត៌មានពីរង្វាន់ធំនេះ ដោយលោក ម៉ៃឃើល សុវណ្ណ ត្រូវបានចាប់អារម្មណ៍ ក៏ដោយសារតែមុនយប់ឆ្លងឆ្នាំពីរថ្ងៃ លោកក៏បានក្រើនរម្លឹក នៅក្នុងអត្ថបទព័ត៌មាន អបអរសាទរឆ្លងឆ្នាំថ្មី ជាមួយពលរដ្ឋកម្ពុជា អោយអតិថិជន ដែលពិសា ស្រាបៀរកម្ពុជា ក្នុងរាត្រីឆ្លងឆ្នាំ ពិនិត្យមើលអោយមែនទែន នូវក្រវិលកំប៉ុងរបស់ខ្លួន ហើយមួយថ្ងៃបន្ទាប់ ពីបុណ្យចូលឆ្នាំសកលចប់ភ្លាម ក៏ស្រាប់តែអ្នកឈ្នះរង្វាន់ធំ រថយន្តទំនើប Porsche Macan ដំបូងគេបង្អស់​ បង្ហាញខ្លួនភ្លាម គឺលោក ណុយ សុខណេម ស្នាក់នៅសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លើកនេះលោកបានក្រើនរម្លឹកសាជាថ្មី ដោយមានទាំងសារជូនពរ ដល់បងប្អូនសែស្រឡាយចិនផងដែរថា “កុងស៊ី ហ្វាឆាយ! សួស្តីឆ្នាំថ្មីប្រពៃណីចិន! សូមជូនពរអោយបងប្អូន សែស្រឡាយចិនទាំងអស់ រកទទួលទានមានបាន សុខភាពល្អ និង មានសំណាងឈ្នះ បានរង្វាន់ធំៗពី ស្រាបៀរកម្ពុជា ដែលបងប្អូនបានជាវ យកទៅសែន និង ជួបជុំគ្រួសារមិត្តភក្តិជិត ឆ្ងាយ។”

លោកបញ្ជាក់ផងដែរថា រង្វាន់ធំឡានទំនើប Porsche Macan នេះ នៅសល់ចំនួន ១១ គ្រឿង ទៀត រួមជាមួយរង្វាន់ ៥០លានរៀល និង ៥លានរៀល រាប់រយរង្វាន់ឯណោះ។ ដូច្នេះសូមកុំភ្លេច ពិនិត្យមើលក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ក្នុងអំឡុងពេល ជួបជុំក្លែមអាហារ ជាមួយក្រុមគ្រួសារ នាពេលចូលឆ្នាំចិន ខាងមុខនេះ៕​ ពិសាដោយការទទួលខុសត្រូវ!

To Top