អត្ថបទ

អាំងប៉ាវមុន ចូលឆ្នាំចិន ៥០លានរៀល ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ល្មមទិញ ខ្សែកមាស មួយខ្សែ សម្រាប់ប្រពន្ធ សម្លាញ់

តើអ្នកនឹងបានអាំងប៉ាវអ្វីពី មនុស្សជាទីស្រលាញ់នៅ ថ្ងៃចូលឆ្នាំចិននេះ? វាពិតជារឿងគួរឱ្យច្រណែនមែនទែន ដែលភរិយា របស់លោក ណាង សុភា បុគ្គលិកកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលកាដូគ្រឿងអលង្ការ មួយឈុតពីលោក ដែលជាអ្នកឈ្នះរង្វាន់ ទឹកប្រាក់៥០លានរៀលពី ស្រាបៀរ កម្ពុជា។

លោក សុភា អាយុ២០ឆ្នាំ និយាយថា៖ «ខ្ញុំរៀបការជាមួយភរិយាជិត១ឆ្នាំហើយ មិនដែលមានអ្វីឱ្យគ្នាទេ។ ទើបតែពេលនេះ ខ្ញុំទទួលបានសំណាងធំ គាស់ត្រូវទឹកប្រាក់ដល់ទៅ៥០លានរៀល។ អ្វីដែលខ្ញុំគិតមុនគេ គឺបើករកស៊ីលក់ ចាប់ហួយ ព្រោះហត់លែងចង់ធ្វើការ ឱ្យគេហើយ និង ទិញគ្រឿងអលង្ការឱ្យប្រពន្ធ ខ្ញុំទុកជាកាដូថ្ងៃចូលឆ្នាំចិន»។

លោករៀបរាប់ថា ថ្ងៃឈ្នះរង្វាន់នោះ គឺថ្ងៃទី១២ មករា ម៉ោងប្រហែល៩ព្រឹក ពេលដែលលោកចេញពីធ្វើការវេនយប់។ លោក និងមិត្តភ័ក្តិបានជួបជុំគ្នាដោយទិញ ស្រាបៀរ កម្ពុជា ១២កំប៉ុង ដើម្បីហូបជជែកលេង ហើយក៏គាស់ត្រូវទឹកប្រាក់៥០លានរៀលនៅកំប៉ុងទី៣តែម្តង។

លោកថា លោកពិតជាសប្បាយចិត្តឡើង និយាយលែងចេញទៅហើយ ព្រោះនេះជាទឹកប្រាក់ដ៏ច្រើន សម្រាប់លោកក្នុងវ័យ ទើប២០ឆ្នាំ អាចសល់លុយច្រើនយ៉ាងនេះ សម្រាប់ជាទុនរកស៊ី។

ពិសាដោយការ ទទួលខុសត្រូវ!

To Top