អត្ថបទ

ត្រូវចំពេលល្អណាស់! ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ល្មមសង្គ្រោះជីវិត​ មួយគ្រួសារ

កំពុងតែជួបប្រទះ បញ្ហាប្រាក់កាក់ ព្រោះត្រូវកែសម្រួល លំនៅឋានរបស់ខ្លួន ដែលនៅកៀក នឹងចិញ្ចើមផ្លូវពេក លោក ឱ ច័ន្ទសុកុល រស់នៅក្នុងសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្រាប់តែត្រូវរង្វាន់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា កន្លងទៅ ល្មមអាចដោះស្រាយកង្វល់នេះបាន។

លោកបានរៀបរាប់ថា «ជំពាក់ធនាគារផង ណាត្រូវរើផ្ទះ ដែលស៊ីចិញ្ចើមផ្លូវផង ធ្វើឱ្យខ្ញុំពិបាកចិត្តរាប់ខែមកហើយ ដោយមិនដឹងដោះស្រាយយ៉ាងម៉េច។ គិតតែខំប្រឹងធ្វើការជា ជាងជួសជុលរថយន្តផង ហើយយប់ឡើងរត់កង់បីទៀត ដើម្បីសន្សំលុយរើផ្ទះ និងសងធនាគារ»។

លោកបានប្រាប់ ពីដំណើរដើមទង នៃការត្រូវរង្វាន់យ៉ាងដូច្នេះថា «ខ្ញុំតែងតែហូប វើក WURKZ រាល់ថ្ងៃ។ ថ្ងៃឈ្នះរង្វាន់នោះ ខ្ញុំផឹកវើក WURKZ ជាកំប៉ុងទីពីរ ស្រាប់តែគាស់ភ្លាមឃើញ ៤០លានរៀល ខ្ញុំទៅជាភាំង ព្រោះមិនជឿនូវអ្វី ដែលបានឃើញ។ គិតៗទៅ គ្រាន់តែវើក WURKZ មួយកំប៉ុងសោះ បានជួយដោះស្រាយវិបត្តិ ទឹកជិតដល់ច្រមុះ របស់គ្រួសារខ្ញុំ»៕

To Top