អត្ថបទ

រកឃើញម្នាក់ទៀតហើយ! អ្នកខេត្តស្វាយរៀង កូន៣ហើយ ទើបសម្រេចបាន ក្តីស្រម៉ៃមួយនេះ ជាមួយរង្វាន់ ៥០លានរៀល ពីស្រាបៀរកម្ពុជា

ស្វាយរៀង៖ បុរសខេត្តស្វាយរៀងម្នាក់ ឈ្មោះ ពៅ អាន វ័យ៤០ឆ្នាំ ប្រកបរបរជាជាងអារឈើ មានក្តីស្រមៃត្រឹមទិញត្រាក់ ទ័រមួយផ្ទាល់ខ្លួនសោះ ត្រូវរង់ចាំតាំង ពីមានកូនទី១រហូតដល់ មានកូន៣នាក់ ទើបសម្រេចក្តី ស្រមៃនេះបាន ក្រោយមានសំណាងឈ្នះរង្វាន់ ទឹកប្រាក់៥០ លានរៀល ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ។

អ្នកឃុំអំពិល ស្រុករមាសហែករូបនេះ និយាយថា៖ «ខ្ញុំស្រមៃចង់បានត្រាក់ទ័រ១គ្រឿងនេះយូរហើយ តាំងពីមានកូនដំបូងម្ល៉េះ ដោយសារត្រាក់ ទ័រអាចជួយសម្រួលការងារស្រែចម្ការរបស់ ខ្ញុំបានច្រើន។ ម្យ៉ាងវិញទៀត ខ្ញុំក៏អាចយកទៅជួលធ្វើស្រែ ឱ្យអ្នកស្រុកភូមិបានប្រាក់ កម្រៃផ្គត់ផ្គង់គ្រួសារជា ប្រចាំថ្ងៃផងដែរ។ ពេលនេះកូន៣នាក់ ទៅហើយ ទើបនឹងទិញ បានត្រាក់ទ័រ១ គ្រឿងនេះ ដាក់នៅក្នុងផ្ទះ ហើយវាលែងជា សុបិនទៀតហើយ»។

លោកឲ្យយោបល់អ្នក ដែលមានក្តីស្រមៃស្រដៀង លោកគួរបន្តក្ដីស្រមៃនេះ ដោយអត់ធ្មត់ បើទោះជាជួបឧបសគ្គអ្វីមករារាំង ប៉ុណ្ណាក៏ដោយ ព្រោះថ្ងៃមួយពួកគេនឹងជួប សំណាងដូចលោកមិនខាន៕

ពិសាដោយការទទួលខុសត្រូវ!

To Top