អត្ថបទ

ខេមហ្វូន បើកវគ្គបណ្ដុះបណ្ដាលថ្មី និងប្រជុំពិភាក្សាស្តីពី “សន្និបាតបូកសរុប ការងារ​ ឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០”

ក្រុមហ៊ុនខេមហ្វូន កាលពីថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី29 ខែមករា ឆ្នាំ2020 បានបង្កើតវគ្គបណ្ដុះបណ្ដាលថ្មីមួយ មានការចូលរួមពី លោក លន់ បុរី ទីប្រឹក្សាជាន់ខ្ពស់ របស់ក្រុមហ៊ុន ដែលប្រព្រឹត្តឡើងនៅ មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ។

នាថ្ងៃដដែលនេះ ក្រុមហ៊ុនខេមហ្វូន ក៏បានបើកការប្រជុំពិភាក្សាស្តីពី “សន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០” នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមការដឹកនាំផ្ទាល់របស់ លោក ហេង ផេង អគ្គនាយក ក្រុមហ៊ុនខេមហ្វូន និងបុគ្គលិក គ្រប់ជាន់ថ្នាក់ទាំងអស់។

ក្រុមហ៊ុនខេមហ្វូន គឺជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដ៏ល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា រួមមានទាំងស្មាតហ្វូន និងទូរស័ព្ទចុចប៊ូតុង។

“គិតពីទូរស័ព្ទដៃ គិតពីខេមហ្វូន”

To Top