អត្ថបទ

ក្រុមហ៊ុន អាកាសចរណ៍ Vietjet បញ្ចុះ តំលៃ៥០% សម្រាប់ជើងហោះហើរ ទាំងអស់ នៅអាស៊ី

(ភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០)៖ ក្រុមហ៊ុនអាកាសចរណ៍ សម័យទំនើប Vietjet បានប្រកាសការបញ្ចុះ តំលៃពិសេសរបស់ខ្លួន ដោយផ្ដល់ជូន ការបញ្ចុះតម្លៃ ៥០% លើសំបុត្រធ្វើដំណើរទាំងអស់ (*) ដែលបានកក់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈឆ្នាំ ២០២០ ។

ប្រម៉ូសិនពិសេសនេះ នឹងផ្ដល់ឱកាសសម្រាប់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីធ្វើដំណើរទៅគោលដៅទេសចរថ្មី ធ្វើឱ្យអារម្មណ៍ ស្រស់ស្រាយ និងទទួលបានបទពិសោធន៍ជាមួយការហោះហើរដែលប៉ះពាល់ដល់បរិស្ថានតិចបំផុត ជាមួយ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ។

សំបុត្របញ្ចុះតម្លៃអាចកក់ បានដោយប្រើប្រាស់លេខកូដ “BOOKNOW50” ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ជើងហោះហើរ ក្នុងស្រុកទាំងអស់ ក្នុងប្រទេសវៀតណាម និងប្រទេសថៃ ក៏ដូចជាបណ្តាញជើងហោះហើរ អន្តរជាតិទាំងអស់ដែលតភ្ជាប់ពីប្រទេសវៀតណាម ឫ ប្រទេសថៃ ជាមួយនឹងទិសដៅផ្សេងៗ នៅជុំវិញទ្វីបអាស៊ីដូចជា កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី តៃវ៉ាន់ សឹង្ហបូរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ៕ល។ សំបុត្រប្រូម៉ូសិននេះ មានសុពលភាពសម្រាប់ការធ្វើដំណើរចន្លោះ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ (**) ។

ការកក់សំបុត្របញ្ចុះតម្លៃអាចធ្វើបាន តាមរយៈបណ្តាញទាំងអស់នៅគេហទំព័រ www.vietjetair.com appក្នុងទូរស័ព្ទ “ Vietjet Air” ឫហ្វេសប៊ុក www.facebook.com/vietjetcambodia (គ្រាន់តែចុចលើផ្ទាំង“កក់”) ។

អ្នកដំណើរក៏អាចកក់សំបុត្រ តាមរយៈប្រព័ន្ធ hotline +៨៤១ ៩០០១ ៨៨៦ ឫជាមួយភ្នាក់ងារផ្លូវការ និងការិយាល័យ លក់សំបុត្ររបស់ក្រុមហ៊ុន Vietjet។ ការទូទាត់អាចធ្វើបានយ៉ាងងាយស្រួល តាមរយៈកាត Visa, MasterCard, AMEX, JCB, KCP និង UnionPay។

ជាមួយនឹងការបញ្ចុះតំលៃពិសេស ៥០% ក្រុមហ៊ុន Vietjet សូមស្វាគមន៍ដល់អ្នកដំណើរទាំងអស់ ឲ្យចូលរួមក្នុងកម្មវិធី “ ការពារភពផែនដីរបស់យើង – ហោះហើរជាមួយ Vietjet” ចាប់ផ្តើមការធ្វើដំណើរថ្មី ដើម្បីស្វែងរកទិសដៅថ្មីៗ ស្របពេលដែលជំរុញ ឱ្យប្រជាជននៅជុំវិញពិភពលោកចូលរួមទាំងគ្នា ដើម្បីការពារភពផែនដី។

លោក ង្វៀង ថាញ់ស៊ុន (Nguyen Thanh Son) អនុប្រធានក្រុមហ៊ុន អាកាសចរណ៍ Vietjet បានមានប្រសាសន៍ថា «ការពង្រីកជើងហោះហើរអន្តរជាតិបន្ថែមទៀតរបស់ ក្រុមហ៊ុន Vietjet បានតភ្ជាប់ទិសដៅធ្វើដំណើរថ្មីៗគួរឱ្យទាក់ទាញ និងមានសុវត្ថិភាពជាមួយ វប្បធម៌ប្លែកៗ និងស្រស់ស្អាតដូចជា ខេត្តសៀមរាបនៅ កម្ពុជា ទីក្រុងតូក្យូ (Tokyo) ទីក្រុងអូសាកា (Osaka) ទីក្រុងណាហ្គូយ៉ា (Nagoya) និងទីក្រុងហ្វូគូកា (Fukuoka ) នៅប្រទេសជប៉ុន ទីក្រុងបាលី (Bali) នៅប្រទេសឥណ្ឌូនេស៊ី និងជាពិសេសនៅទីក្រុងញូវដេលី (New Delhi) និងទីក្រុងមុមបៃ(Mumbai) ដែលជាមជ្ឈមណ្ឌល ដ៏ធំបំផុតរបស់ ប្រទេសឥណ្ឌា ទៅនឹងទិសដៅដ៏គួរឱ្យភ្ញាក់ផ្អើលនៅប្រទេសវៀតណាម ដូចជា ហាណូយ (Hanoi) ហូជីមិញ (Ho Chi Minh ) ដាណាង (Da Nang) និង ណាងត្រាង (Nha Trang )។ ដោយមានយន្ដហោះទំនើបៗដែលសន្សំសំចៃប្រេងឥន្ធនៈ ជើងហោះហើរ ដែលប៉ះពាល់ បរិស្ថានតិចបំផុតទាំងនេះ របស់ក្រុមហ៊ុន Vietjet នឹងនាំមកនូវបទពិសោធន៍ ហោះហើរថ្មីៗ និងរំជួលចិត្តដល់ អ្នកដំណើរ និងភ្ញៀវ ដែលនឹងហោះហើរនៅកម្ពស់ ១០ ០០០ ម៉ែត្រ » ។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ របស់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ គ្រប់រូប ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់ឱកាសហោះហើរសម្រាប់អតិថិជន រាប់លាននាក់ នៅទូទាំងពិភពលោក លើកកម្ពស់ បដិវត្តអាកាសចរណ៍ ក៏ដូចជារួមចំណែក ដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមនៅទិសដៅជាច្រើន ដែលក្រុមហ៊ុន Vietjet ធ្វើប្រតិបត្តិការ ហោះហើរទៅ។ ក្រុមហ៊ុនអាកាសចរណ៍របស់យើង ក៏ខិតខំផងដែរ ក្នុងការនាំមកនូវ គុណតម្លៃល្អបំផុតដល់ សហគមន៍សម្រាប់ថ្ងៃនេះ និងទៅពេលអនាគត៕

To Top